ក្នុងអត្ថបទនេះជាការសរសេរដែលខ្ញុំឆ្លងកាត់ផ្ទាល់និងការស្វែងយល់ខ្លួនខ្ញុំផ្ទាល់
បើសិនជាចង់បំបាត់ការភ័យខ្លាចអ្នកគួរគិតថា ៖
_ អ្នកគួរទទួលយកនូវអ្វីដែលអ្នកដទៃនិយាយមិនល្អពីយើងដោយបើកចិត្តឲ្យទូលាយហើយគិត
ក្នុងចិត្តថាការនិយាយរបស់អ្នកដទៃគ្រាន់តែជាសម្លេងដែលស្រែកផ្តេសផ្តាស(ការនិយាយជាភាសា
ដែលមនុស្សប្រើសម្រាប់សម្គាល់អ្វីមួយខុសគ្នាៗតាមប្រទេសនីមួយៗ)
_ ការដែលយើងគិតថាយើងមិនអាចធ្វើបានជាអារម្មណ៍ស្រមើលស្រមៃដែលមិនទាន់កើតឡើង
អ្នកត្រូវតែហ៊ានធ្វើវាសិនហើយបើធ្វើមិនកើតអ្នកត្រូវរៀនស្វែងយល់នូវអ្វីដែលបានធ្វើ
_ គ្រប់ពេលដែលអ្នកបញ្ចេញសកម្មភាពមកឲ្យអ្នកខាងក្រៅឃើញវាគ្រាន់តែជាកាយវិការប៉ុណ្ណោះ
អ្នកកុំគិតថាជាអំពើឆ្កូត ខ្លាចខ្មាសគេ ព្រោះអំពើដែលអ្នកធ្វើគ្រាន់តែជាការគិត ប្រសិនបើអ្នកចង់ថា
ការរាំលេងច្រៀងលេងជារឿងឆ្កួតក៍បាន ឫ ជាការសប្បាយចិត្តក៍បាន អ្នកនៅជុំវិញយើងតែងតែ
មានគំនិតប្រឆាំងនឹងយើងគ្រប់ពេល ព្រោះពួកគេមិនចង់ឲ្យយើងល្អជាងពួកគេឡើយ
_រឿងអ្វីៗទាំងអស់សុទ្ធតែកើតឡើងពីការគិតដែលចេញពីខូរក្បាលរបស់មនុស្ស បើសិនជាយើង
ថារឿងដែរយើងបានគិតជារឿងពិបាកនោះវាគឺពិតជាពិបាកមែនហើយប៉ុន្តែបើអ្នកថារឿងដែលអ្នក
ធ្វើជារឿងធម្មតាដែលអ្នកណាៗក៍ធ្វើបាននោះគឺពិតជាងាយស្រួលណាស់។
អ្វីដែលខ្ញុំសរសេរមនុស្សជាច្រើនបា្រកដជាបានដឹងហើយប៉ុន្តែជាចុងក្រោយខ្ញុំ
ចង់និយាយថាជីវិតមនុស្សគ្មានអ្វីនោះទេមានតែរូបរាងការនិយាយដោយប្រើសម្លេងនិងអំពើដែល
ដែលសំដែងមករាល់ថ្ងៃគ្មានទីបញ្ចប់ អ្នកដែលមានការភ័យខ្លាចពីនេះពីនោះឥតឈប់ឈរគួរ
តែធ្វើសកម្មភាពទៅមិនគូរគិតទេទោះគិតរហូតក៍មិនដឹងធ្វើមិចដែរ មានតែធ្វើសកម្មភាពតាមអ្នក
ដទៃនៅក្នុងសង្គមយកអំពើអ្វីដែលមនុស្សគិតថាល្អ ហើយសូមមើលឲ្យច្បាស់ថាការភ័យខ្លាច
គ្រាន់ជាការគិតស្រមើលស្រមៃដែលអ្នកខ្លួនឯងគិតថាអីចឹង។















