ក្នុងអត្ថបទនេះខ្ញុំនិយាយពី (ភាពភ័យខ្លាច)
ភាពភ័យខ្លាចជាអារម្មណ៍ដែលមនុស្សមា្នក់ៗមានគ្រប់គ្នាមិនថាចាស់ឫក្មេងឡើយ។
ភាពភ័យខ្លាចជាអារម្មណ៍ដែលមនុស្សគិតនៅក្នុងចិត្តហើយគ្មានពិតប្រាកដនោះទេប៉ុន្តែមនុស្សយើង
វិញទេជាអ្នកគិតពីវាហើយត្រូវចាញ់បោកអារម្មណ៍ភ័យខ្លាចគ្រប់ពេលវេលារហូតដល់ក្លាយជា
មនុស្សកំសាក។
ភាពភ័យខ្លាចជាឫសគល់ធ្វើឲ្យមនុស្សមួយចំនួនទទួលនូវការបរាជ័យក្នុងឆាកជីវិតដ៍ខ្លីរបស់ពូកគេ
ហើយរស់នៅដោយគ្មានន័យអ្វីទាំងអស់។
ហើយរឿងមួយទៀតមនុស្សក្នុងសង្គមភាគច្រើន បើសិនជាមានមនុស្សភ័យខ្លាចពួកគេ
រិតតែធ្វើបាបទៀតពួកគេមិនព្រមនិយាយជួយលើកទឹកចិត្តទាល់តែសោះ។
មនុស្សយើងតែងទុកថារឿងដែលអ្នកដទៃធ្វើជារឿងដែលពិបាកខ្លាំងណាស់បើសិនពូកគេធ្វើនោះប្រ
ហែលជាធ្វើមិនបានដូចជាមនុស្សម្នាក់ហ្នឹងទេ មនុស្សផ្សេងទៀតគ្រាន់តែត្រូវគេនិយាយសម្លត់តែ
បន្តិចសោះក៍ភ័យរហូតដល់លែងហ៊ាន តមាត់នឹងគេដោយសារសម្តីស្រែកថាឲ្យយើងខ្លាំងៗគ្មាន
ហេតុផលត្រឹមត្រូវ ហើយយើងថែមទាំងមិនបានធ្វើខុសបន្តិចសោះ។
នៅពេលដែលយើងដើរចេញទៅខាងក្រៅ(សង្គម)មានមនុស្សជាច្រើនបានសម្លឹងមើលមកយើងដោយ
ក្រសែភ្នែកចង់ស៊ីយើងទាំងរស់អីចឹង ហើយថែមទាំងយើងធ្លាប់ធ្វើអី្វមិនល្អដាក់សង្គមកាលពីម្សិល
មិញនោះជាហេតុធ្វើឲ្យយើងយល់ថាពូកគេខឹងយើងអំពីរឿងដែលធ្វើពីម្សិលមិញនោះហើយ
ផ្ទុយទៅវិញមិនប្រាកដថាមនុស្សទាំងនោះខឹងយើងអំពីរឿងដែលធ្វើពីម្សិលមិញនោះឡើយ ប៉ុន្តែ
មនុស្សទាំងនោះអាចសម្លឹងមើលមកយើងដោយឃើញយើងមានភាពស្រស់ស្អាតទៅវិញទេ។






0 comments:
Post a Comment